កិច្ចប្រជុំពិសេសរវាងអាស៊ាន និងអាមេរិកកំពុងមានភាពមិនច្បាស់លាស់
មេដឹកនាំនៃប្រទេសសមាជិកអាស៊ាន កំពុងរកចាំការមកដល់នៃប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ខណៈកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត នឹងបិទបញ្ចប់នៅល្ងាចថ្ងៃទី១៧ ខែវិច្ឆិកានេះ។ តាមគម្រោងកិច្ចប្រជុំពិសេសរវាងអាស៊ាន និងអាមេរិកត្រូវរៀបចំឡើងនៅថ្ងៃទី១៧ ខែវិច្ឆិកា ដែលជាថ្ងៃចុងក្រោយនៃកិច្ចប្រជុំ។ គិតត្រឹមពេលនេះ កិច្ចប្រជុំពិសេសរវាងអាស៊ាន និងអាមេរិក ហាក់មានភាពស្រពិចស្រពិលខ្លាំង។ ម្ចាស់ផ្ទះហ្វីលីពីនក៏មិនទាន់អាចបញ្ជាក់ពីស្ថានភាពនេះបាននៅឡើយ។
