ការលើកផលវិបាកនៃជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងវេទិកាហ្វ្រង់កូហ្វូនី អាចជំរុញឲ្យមានដំណោះស្រាយយ៉ាងណា?
បើទោះបីថៃបានព្រមានទុកជាមុន កុំឲ្យកម្ពុជាលើកឡើងពីជម្លោះព្រំដែនជាមួយថៃ ប្រាប់បណ្តាមេដឹកនាំប្រទេសសមាជិកហ្វ្រង់កូហ្វូនីក៏ដោយ តែការរារាំងនេះត្រូវបានបរាជ័យ។ នៅទីបំផុត កម្ពុជាបានប្រាប់មេដឹកនាំប្រទេសនិយាយភាសាបារាំងពីការបាញ់ប្រហារមុនរបស់ទាហានថៃមកលើកម្ពុជា ដែលបណ្តាលឲ្យស្លាប់មនុស្សជាច្រើន និងរារាំងជនភៀសសឹកខ្មែរ ២ម៉ឺននាក់មិនឲ្យចូលទៅផ្ទះរបស់ពួកគេវិញ។ តើការលើកផលវិបាកពីជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងវេទិកាហ្វ្រង់កូហ្វូនី អាចជំរុញឲ្យមានដំណោះស្រាយយ៉ាងណា?
