កម្ពុជាថា កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីបិទបញ្ចប់ដោយជោគជ័យ
កម្ពុជាបានបិទបញ្ចប់កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ដែលមានរយៈពេល២ថ្ងៃ ជាមួយលទ្ធផលដ៏ត្រចះត្រចង់។ ត្រចះត្រចង់ ព្រោះកិច្ចប្រជុំនេះមានការចូលរួមពីគណៈប្រតិភូជាន់ខ្ពស់នៃបណ្តារដ្ឋ និងរដ្ឋាភិបាលក្នុងសហគមន៍ហ្វ្រង់កូហ្វូនីចំនួន ៨១។ ក្នុងនោះមានប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលចំនួន ២៣ចូលរួម គឺស្មើនឹង ៩០% នៃសមាជិករបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនីសរុប ៩០។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព័ត៌មាន នាថ្ងៃទី១៦វិច្ឆិកា។
