កាស៊ីណូនៅកម្ពុជាបន្តទទួលបានលុយគ្រីបតូជាង ១ពាន់លានដុល្លារ ទោះបីមានការហាមឃាត់
នៅឆ្នាំ២០២៦នេះ មានរូបិយប័ណ្ណគ្រីបតូ (cryptocurrency) ដែលមានតម្លៃជាង ១ពាន់លានដុល្លារត្រូវបានផ្ទេរចូលអាខោនឌីជីថលដែលភ្ជាប់នឹងកាស៊ីណូមានអាជ្ញាប័ណ្ណនៅក្រុងព្រះសីហនុ ប្រទេសកម្ពុជា។ សកម្មភាពផ្ទេរប្រាក់ឌីជីថលនេះកើតឡើង ទោះបីជាអាជ្ញាធរគ្រប់គ្រងល្បែងស៊ីសងរបស់កម្ពុជាបានបញ្ជាក់ថា កាស៊ីណូដែលមានអាជ្ញាប័ណ្ណត្រូវបានហាមឃាត់មិនឱ្យប្រើប្រាស់ទ្រព្យសកម្មនិម្មិត (virtual assets) សម្រាប់ប្រតិបត្តិការល្បែងស៊ីសងក៏ដោយ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតជប៉ុន Nikkei Asia នៅថ្ងៃទី១៦វិច្ឆិកា។
