តៃវ៉ាន់ព្យាយាមប្រើបញ្ញាសិប្បនិម្មិតសម្រាប់វិស័យអប់រំ
របាយការណ៍ Pisa វាយតម្លៃសមត្ថភាពកូនសិស្សលំដាប់អន្តរជាតិ បង្ហាញថា កម្រិតចំណេះដឹងរបស់សិស្សានុសិស្សតៃវ៉ាន់ បន្តរក្សាបានលទ្ធផលក្នុងចំណាត់ថ្នាក់កំពូល។ នៅពេលនេះ អាជ្ញាធរតៃវ៉ាន់ ក៏ថែមទាំងជំរុញបញ្ញាសិប្បនិម្មិតទៅក្នុងវិស័យអប់រំ ដោយចាត់ទុកបច្ចេកវិទ្យា AI នេះ ជាឧបករណ៍ស្នូលនៃប្រព័ន្ធអប់រំរបស់ខ្លួន។
