លោក ចាន់ រតនា៖ កម្ពុជាមិនចាប់អារម្មណ៍ប្រតិកម្មថៃជុំវិញការបង្ហាញប្រាសាទខ្មែរនៅភូមិហ្វ្រង់កូហ្វូនី
នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ កងយោធពលភូមិន្ទថៃបានចោទកម្ពុជាថាកំពុងយកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដើម្បីផ្សព្វផ្សាយបំភ្លៃការពិតជុំវិញជម្លោះព្រំដែនរវាងកម្ពុជា-ថៃ។ កម្ពុជាដែលបានដាក់តាំងបង្ហាញប្រាសាទចំនួន៣ រួមមានប្រាសាទព្រះវិហារ ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របីនៅភូមិហ្វ្រង់កូហ្វូនីក្នុងទីក្រុងភ្នំពេញ។ លោក ចាន់ រតនា អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ក្នុងពេលលោកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនាថ្ងៃទី១៥ ខែវិច្ឆិកានេះថា កម្ពុជាគ្មានចាប់អារម្មណ៍អ្វីចំពោះការលើកឡើងរបស់ភាគីថៃទេ។ បើតាមលោក ចាន់ រតនា កម្ពុជាគ្រាន់តែបង្ហាញអ្វីដែលជាការពិត និងអ្វីដែលថៃបានរំលោភបំពានលើដែនអធិបតេយ្យរបស់កម្ពុជា។ សូមស្តាប់ការលើកឡើងលោក ចាន់ រតនា ដែលរៀបចំដោយ ស៊ឹម ចាន់សំណាង៖
