Depository of News

ការ​ជ្រើស​អគ្គលេខាធិការ​ថ្មី​ជា​វិញ្ញាសា​តានតឹង​ក្នុង​កិច្ចប្រជុំកំពូល​ហ្រ្វង់កូហ្វូនី​លើកទី២០ នៅភ្នំពេញ

km.rfi.fr · world

កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី​នា​ថ្ងៃទី១៥ វិច្ឆិកា​ដែល​ជា​ថ្ងៃទី១​បាន​បញ្ចប់ទៅដោយរលូន។ បណ្តាប្រទេសទាំង៨១ដែលចូលរួមកិច្ចប្រជុំនៅទីក្រុងភ្នំពេញបានពិភាក្សាគ្នាលើទិសដៅនយោបាយរួម និងការអនុម័តលើសេចក្តីព្រាងឯកសារចំនួន៣សំខាន់ៗ។ កិច្ចប្រជុំកំពូលដែលកម្ពុជារ៉ាប់រងជាម្ចាស់ផ្ទះពេលនេះបានផ្តោតជាពិសេសដល់ការបោះឆ្នោតជ្រើសរើសអគ្គលេខាធិការថ្មីដែលមានភាពស្មុគស្មាញខ្លាំង។ ស្មុគស្មាញត្បិតថា បេក្ខជនដែលឈរឈ្មោះសម្រាប់កៅអីអគ្គលេខាធិការថ្មីនេះកំពុងប្រទាញប្រទង់គ្នារវាងប្រទេសរវ៉ាន់ដា និងកុងហ្គោដែលនឹងធ្វើឱ្យបេក្ខជនម្នាក់មកពីប្រទេសអឺរ៉ុប រូម៉ានី​កំពុង​មាន​ភាព​លេចធ្លោខ្លាំង។ អ្នកកាសែត​របស់​វិទ្យុបារាំង​អន្តរជាតិ ជួប នរក្សា​រាយការណ៍​ផ្ទាល់​ពី​កន្លែង​កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី។

Read full article →