លោក ម៉ាក្រុង៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅភ្នំពេញជាការជួបជុំរបស់ពិភពលោកដែលនិយាយភាសាបារាំង
នៅក្នុងសុន្ទរកថាប្រមាណ១៥នាទី ប្រធានាធិបតីបារាំង លោកអេម៉ានុយអែល ម៉ាក្រុង លើកឡើងពីការរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីដែលបានត្រឡប់មកតំបន់អាស៊ីជាថ្មី បន្ទាប់ពីការរៀបចំនៅក្នុងប្រទេសវៀតណាមកាលពី ២៩ឆ្នាំមុន។ បន្ទាប់មក លោកម៉ាក្រុងបានរម្លឹកឡើងវិញពីស្ថាបនិកអង្គការហ្វ្រង់កូហ្វូនី និងការវិវត្តរបស់អង្គការមួយនេះ។ ប្រធានាធិបតីបារាំងបានហៅកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅភ្នំពេញថាជាការជួបជុំរបស់ពិភពលោកដែលនិយាយភាសាបារាំង។
