ប្រធានាធិបតីបារាំង និងលោក ហ៊ុន សែន ផ្លាស់ប្តូរយោបល់គ្នាលើការពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាបានចូលគាល់ព្រះមហាក្សត្រ និងជួបប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន នៅថ្ងៃទី១៥វិច្ឆិកា ដោយបានពិភាក្សាបញ្ហាសំខាន់ៗមួយចំនួនក្នុងទំនាក់ទំនងទ្វេភាគីកម្ពុជា និងបារាំង និងក្នុងក្របខណ្ឌនៃប្រទេសនិយាយភាសាបារាំង។ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា លោក ជា ធីរិទ្ធ ឱ្យដឹងថា ប្រធានព្រឹទ្ធសភាកម្ពុជា ចាត់ទុកទស្សកិច្ចរបស់លោក ម៉ាក្រុង នៅកម្ពុជាជាព្រឹតិ្តការណ៍ប្រវត្តិសាស្ត្រ។ តាមលោក ជា ធីរិទ្ធ ឥស្សរជនទាំងពីរ បានផ្លាស់ប្តូរយោបល់លើបញ្ហាមួយចំនួន ជុំវិញកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវិស័យសំខាន់ៗដែលជាប្រយោជន៍សម្រាប់ប្រទេស កម្ពុជា និងបារាំង៕
