ប្រមុខ អ.ស.ប.៖ ការបណ្តាក់ទុនលើសន្តិភាពបានផលច្រើនជាងការទិញសព្វាអាវុធ
ថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅថ្ងៃទី១៥ វិច្ឆិកានេះ លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានលើកទឹកចិត្តឲ្យបណ្តាប្រទេសនិយាយភាសាបារាំងវិនិយោគលើសន្តិភាពជាជាងការចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់លើសព្វាវុធ។ បើតាមលោកប្រមុខអង្គការសហប្រជាជាតិរូបនេះ ការបង្វែរការវិនិយោគលើសន្តិភាព គឺមានន័យថា ជាការគាំទ្រដល់វិស័យការទូត ការការពារច្បាប់អន្តរជាតិ និងការចែករំលែកវិបុលភាព៕
