យោធាថៃរិះគន់ការតាំងបង្ហាញរូបប្រាសាទក្នុងភូមិហ្វ្រង់កូហ្វូនីថា ជារបៀបវារៈនយោបាយ
កងយោធពលភូមិន្ទថៃ បានចោទប្រកាន់កម្ពុជាថា កំពុងយកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដើម្បីផ្សព្វផ្សាយបំភ្លៃរឿងរ៉ាវការពិត ជុំវិញជម្លោះព្រំដែនរវាងកម្ពុជា-ថៃ។ យោងតាមសេចក្តីប្រកាសពីកងយោធពលភូមិន្ទថៃ នៅថ្ងៃទី១៤ ខែវិច្ឆិកា ថៃមើលឃើញថា កម្ពុជាបានបង្កប់ចេតនានយោបាយ និងកំពុងដើរផ្ទុយពីសារសន្តិភាពរបស់ព្រឹត្តិការណ៍ តាមរយៈការតាំងបង្ហាញរូបប្រាសាទកំពុងមានជម្លោះចំនួន ៣ក្នុងភូមិហ្វ្រង់កូហ្វូនី។
