តួកគីពង្រឹងឥទ្ធិពលយោធាកាន់តែខ្លាំង តាមរយៈកិច្ចព្រមព្រៀងសម្ព័ន្ធភាពយោធាមួយទៀត ជាមួយកាតា
តួកគី និងកាតា បានចុះហត្ថលេខា នៅថ្ងៃសុក្រទី១៣វិច្ឆិកា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ ដែលកំណត់ថា នឹងមានជំហររួមតែមួយ ក្នុងករណីមានការឈ្លានពានប្រដាប់អាវុធពីខាងក្រៅ។ ស្ថិតក្នុងបរិបទអស្ថិរភាពដោយសារសង្គ្រាមនៅអ៊ីរ៉ង់ តួកគីកំពុងតែដើរតួនាទីដ៏សំខាន់ ជាអ្នកការពារសន្តិសុខក្នុងតំបន់ដើមបូព៌ា ជំនួសឲ្យសហរដ្ឋអាមេរិកដែលគ្មានវត្តមាន។ ប៉ុន្មានខែមុននេះ តួកគីក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិ ជាមួយអារ៉ាប៊ីសាអូឌីតដែរ។
