លោក សម រង្ស៊ី៖ កិច្ចប្រជុំហ្វ្រង់កូហ្វូនីនៅកម្ពុជាជាភាពអាម៉ាស់ ខណៈមន្ត្រីកម្ពុជាថាគ្មានពេលឆ្លើយឆ្លង
អតីតមេបក្សប្រឆាំងរស់នៅក្រៅប្រទេស លោក សម រង្ស៊ី រិះគន់កិច្ចប្រជុំហ្វ្រង់កូហ្វូនីដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះថា កំពុងរៀបចំខុសកន្លែង និងពេលវេលា។ យោងតាមបទសម្ភាសជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែវិច្ឆិកា លោក សម រង្ស៊ី ចាត់ទុកកិច្ចប្រជុំនៃសហគមន៍ប្រទេសនិយាយភាសាបារាំងដែលមានការចូលរួមពីប្រធានាធិបតីបារាំងផងនោះ គឺជាភាពអាម៉ាស ឬគ្រាន់តែជារូបភាពបំភាន់ប៉ុណ្ណោះ។ តែ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាតបវិញថា គ្មានពេលវេលាសម្រាប់ជជែកវែកញែកនោះទេ។
