លោកស្រី ជា សេរី៖ ភាពយឺតយ៉ាវក្នុងការគ្រប់គ្រងរូបិយប័ណ្ណគ្រីបតូបានបើកផ្លូវឱ្យឧក្រិដ្ឋជនធ្វើសកម្មភាព
លោកស្រី ជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានទទួលស្គាល់ថា កម្ពុជាមានភាពយឺតយ៉ាវក្នុងការគ្រប់គ្រងរូបិយប័ណ្ណគ្រីបតូ រហូតបណ្តាលឱ្យកេរ្តិ៍ឈ្មោះរបស់កម្ពុជាត្រូវអាប់ឱន ព្រោះតែអំពើឆបោកអនឡាញ។ ការលើកឡើងរបស់លោកស្រី ជា សេរី ធ្វើឡើងអំឡុងពេលដែលលោកស្រីផ្តល់បទសម្ភាសឱ្យទីភ្នាក់ងារសារព័ត៌មានបារាំង AFP នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ មុនកិច្ចប្រជុំកំពូល Black Swan និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី។
