មេដឹកនាំអឺរ៉ុបប្រជុំគ្នាដើម្បីរកគន្លឹះអភិវឌ្ឍបញ្ញាសិប្បនិម្មិត
នៅប្រទេសអៀរឡង់ បណ្តាមេដឹកនាំសហភាពអឺរ៉ុប បានជួបពិភាក្សាគ្នាថ្ងៃសុក្រនេះ ដោយផ្តល់សំខាន់ទៅលើការអភិវឌ្ឍបញ្ញាសិប្បនិម្មិត ដើម្បីទប់ទល់នឹងការប្រកួតប្រជែងជាមួយអាមេរិកនិងចិន។ បើតាមមេដឹកនាំអឺរ៉ុប ក្រៅពីពង្រឹងវិស័យសន្តិសុខការពារជាតិ បញ្ញាសិប្បនិម្មិតក៏ផ្តល់សក្តានុពលសេដ្ឋកិច្ចនិងអភិវឌ្ឍសង្គម។
