សង្គមស៊ីវិលចំនួន ១៧ជំរុញឱ្យកម្ពុជាកែប្រែច្បាប់អំពើហិង្សាក្នុងគ្រួសារឆ្នាំ២០០៥ ជាបន្ទាន់
អង្គការសង្គមស៊ីវិលកម្ពុជាចំនួន ១៧ បានអំពាវនាវជាថ្មីឱ្យរដ្ឋាភិបាលធ្វើវិសោធនកម្មច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ឆ្នាំ២០០៥ ជាបន្ទាន់។ នេះបើតាមសេចក្តីថ្លែងការណ៍ចេញផ្សាយថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយបន្ថែមថា ច្បាប់បច្ចុប្បន្នមានចន្លោះប្រហោងជាច្រើនដែលធ្វើឱ្យស្ត្រី កុមារ និងអ្នកស្រឡាញ់ភេទដូចគ្នា (LGBTQI+) ប្រឈមនឹងអំពើហិង្សាដោយគ្មានការការពារគ្រប់គ្រាន់។
