សាលារៀនច្រើនពាន់កន្លែងនៅអ៊ីតាលី រងការប្រកាសអាសន្នក្លែងក្លាយ ថាមានបង្កៃគ្រាប់បែក
នៅអ៊ីតាលី សាលារៀនស្ទើរទូទាំងប្រទេស រងការប្រកាសអាសន្នក្លែងក្លាយ ថាមានបង្កៃគ្រាប់បែក។ ក្រោយពីសមត្ថកិច្ចឆែកឆេរនិងគ្មានឃើញគ្រឿងផ្ទុះ នាយករដ្ឋមន្ត្រីអ៊ីតាលី បានលើកឡើងថា សារប្រកាសអាសន្នក្លែងក្លាយនេះ ជាការសាបព្រោះក្តីបារម្ភនិងបង្កក្តីចលាចល។ គួរបញ្ជាក់ដែរថា នៅប្រទេសអង់គ្លេស និងអៀរឡង់ ក៏មាន សារប្រកាសអាសន្នក្លែងក្លាយ ស្រដៀងគ្នាដូច្នេះដែរ។
