លោក ហង់ជួន ណារ៉ុន៖ ការិយាល័យ AUF នឹងជួយបង្កើនកិច្ចសប្រតិបត្តិការរវាង សកលវិទ្យាល័យកម្ពុជា-បារាំង
នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ជាថ្ងៃបើកជាផ្លូវការនូវសន្និសីទវិទ្យាសាស្ត្រអន្តរជាតិ នៃកិច្ចប្រជុំសកលវិទ្យាល័យ និងវិទ្យាសាស្ត្រហ្វ្រង់កូហ្វូនីនៅកម្ពុជា។ នាឱកាសនេះ កម្ពុជានឹងបើកសម្ពោធការិយាល័យទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថា ការិយាល័យ AUF ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកនឹងដើរតួនាទីបង្កើនកិច្ចប្រតិបត្តិបន្ថែមទៀតរវាងសកលវិទ្យាល័យកម្ពុជា និងសកលវិទ្យាល័យបារាំង។ ក្នុងន័យនេះ លោករដ្ឋមន្ត្រីរំពឹងថា ការិយាល័យ AUF នឹងជួយដល់ការធ្វើកំណែទម្រង់ និងការពង្រឹងធនធានមនុស្សនៅថ្នាក់ឧត្តមសិក្សា។
