អ៊ុយក្រែននិងរុស្ស៊ីចូលតុចរចា ដោយមិនភ្លេចបន្តវាយប្រហារគ្នានៅសមរភូមិ
នៅក្រោមការសម្របសម្រួលរបស់អាមេរិកដែលដើរតួជាអាជ្ញាកណ្តាល កិច្ចចរចាទល់មុខគ្នា អ៊ុយក្រែន និងរុស្ស៊ី នៅអាប៊ូដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម បានឈានចូលដល់ថ្ងៃទី២ នៅថ្ងៃពុធទី១១វិច្ឆិកា។ ប្រធានាធិបតីអ៊ុយក្រែនបានបង្ហាញពីការពេញចិត្តនឹងជំហររបស់អាមេរិកនៅតុចរចា ដោយមិនភ្លេចទាមទារការធានាសន្តិសុខឲ្យអ៊ុយក្រែន។ អ៊ុយក្រែននិងរុស្ស៊ីជួបចរចាគ្នាដោយផ្ទាល់ ជាលើកទី២គិតចាប់តាំងពីដើមឆ្នាំនេះ។ ប៉ុន្តែ ទន្ទឹមនឹងចូលតុចរចា រុស្ស៊ី និងអ៊ុយក្រែនមិនឈប់វាយប្រហារដ្រូនលើគ្នាទៅវិញ ទៅមក។
