ឥណ្ឌូណេស៊ីចាប់ខ្លួនបាតុករច្រើនរយនាក់ដែលតវ៉ាប្រឆាំងនឹងនយោបាយប្រធានាធិបតី
ថ្ងៃពុធ ទី១១វិច្ឆិកានេះ អាជ្ញាធរឥណ្ឌូណេស៊ីចាប់ខ្លួនបាតុករច្រើនរយនាក់។ និស្សិតនិងយុវបាតុករឥណ្ឌូណេស៊ី បានជ្រើសរើសថ្ងៃទី១០វិច្ឆិកា ដែលជាទិវាជាតិរំឭកគុណវីរជន ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងនយោបាយរបស់លោកប្រធានាធិបតី ប្រាបូវ៉ូ ស៊ូប្រ៊ីយ៉ាតូ។ ក្រៅពីសម្តែងក្តីបារម្ភពីអំពើពុករលួយក្នុងប្រទេស ហ្វូងបាតុករក៏លើកបញ្ហាជីវភាពរស់នៅដែលកាន់តែថ្លៃ និង វិបត្តិអាកាសធាតុ តួយ៉ាងភ្លើងឆេះព្រៃ ដែលកំពុងជះបញ្ហាខ្លាំងដល់សុខុមាលភាពប្រជាជន។
