ទំហំពាណិជ្ជកម្មរបស់ចិននៅឆ្នាំ២០២៦ កើនឡើង ជាង ១ទ្រីលានដុល្លារ គិតត្រឹមខែតុលា
រដ្ឋាភិបាលចិនបានចេញរបាយការណ៍ថ្មី ក្នុងឆ្នាំ២០២៦ ដែលបង្ហាញថា ទំហំពាណិជ្ជកម្មចិន បានកើនឡើងខ្ពស់ រហូតដល់ជាង ១ទ្រីលានដុល្លារ។ ពោលគឺខ្ពស់ជាងឆ្នាំមុន បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅត្រឹមខែតុលា។ របាយការណ៍ពាណិជ្ជកម្មរបស់ចិន ត្រូវបានចេញផ្សាយ មុនជំនួបរវាងលោកស៊ី ជីនពីង និងលោកដូណាល់ ត្រាំ នៅប្រទេសចិន នាសប្តាហ៍ក្រោយ អំឡុងកិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក APEC។
