Depository of News

លោក ប្រាក់ សុខុន បង្ហាញវឌ្ឍនភាពនៃដំណើរឆ្ពោះទៅកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីក្នុងទីក្រុងភ្នំពេញ

km.rfi.fr · world

រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន បាន​ថ្លែង​នៅ​ក្នុង​កិច្ចសម្ភាស​មួយ​ជាមួយ​ទូរទស្សន៍ជាតិកម្ពុជា​ថា គិត​ត្រឹមថ្ងៃទី៩ វិច្ឆិកា មានប្រទេសជាសមាជិកអង្គការហ្រ្វង់កូហ្វូនីចំនួន ៧៩ ក្នុងចំណោមប្រទេសសមាជិកចំនួន ៩០ បានបញ្ជាក់ជាផ្លូវការអំពីការចូលរួមនៅក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ បើ​តាម​លោក ប្រាក់ សុខុន គណៈប្រតិភូ​ចំនួន ៩០០នាក់​នឹង​មក​ចូលរួម​កិច្ចប្រជុំ​អន្តរជាតិ​មួយ​នេះ ទាំង​កម្រិត​ថ្នាក់​រដ្ឋមន្ត្រី និង​ជំនួបកំពូល​ហ្វ្រង់កូហ្វូនី។ ប្រមុខ​ការទូត​កម្ពុជា​បញ្ជាក់​បន្ថែម​ថា ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​ចំនួន ២០នាក់ ព្រម​ទាំង​មន្ត្រី​ក្នុង​ឋានៈ​ជា​ឧបនាយករដ្ឋមន្ត្រី និង​អនុរដ្ឋមន្ត្រីចំនួន ២៦នាក់ទៀត​ដែលជាប្រធានគណៈប្រតិភូក៏នឹងមកចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់នេះដែរ។

Read full article →