តើកម្ពុជាគួរពិចារណាយ៉ាងម៉េចលើសំណើសុំដោះលែងអ្នកទោសមនសិកា មុនជំនួបកំពូលហ្វ្រង់កូហ្វូនី?
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សប្រចាំកម្ពុជា លោក ថម អេនឌ្រូ បានអំពាវនាវដោយទទូចនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឲ្យដោះលែងអ្នកជាប់ឃុំជាង ១០០នាក់នៅកម្ពុជាដោយសារតែការប្រើប្រាស់សិទ្ធិបញ្ចេញមតិ។ ការអំពាវនាវនេះធ្វើឡើង ខណៈកម្ពុជាកំពុងត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅទីក្រុងភ្នំពេញនាចុងសប្តាហ៍នេះ។ សម្រាប់លោក ថម អេនឌ្រូ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីដែលជាព្រឹត្តិការណ៍មួយចូលរួមដោយបណ្តាប្រទេសប្រើភាសាបារាំងនោះ កម្ពុជាគួរតែដោះលែងអ្នកទោសមនសិកាទាំងអស់នៅមុនកិច្ចប្រជុំនេះ។ តើការអំពាវនាវដូចនេះរបស់លោក ថម អេនឌ្រូ មានឥទ្ធិពលយ៉ាងណាលើរដ្ឋាភិបាលកម្ពុជា?
