វដ្តវិទ្យាសាស្ត្រ ហ្វ្រង់កូហ្វូនអាស៊ី-ប៉ាស៊ីហ្វិក ផ្តោតលើការពង្រឹងគុណភាពអប់រំ និងការស្រាវជ្រាវ
នៅថ្ងៃទី១០វិច្ឆិកានេះ កម្ពុជាបានចាប់ផ្តើមធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីវដ្តវិទ្យាសាស្ត្រហ្វ្រង់កូហ្វូនអាស៊ី-ប៉ាស៊ីហ្វិក (CSFAP) លើកទី១ ក្រោមប្រធានបទ៖ «វិទ្យាសាស្ត្រ និងហ្រ្វង់កូហ្វូនី ដើម្បីសន្តិភាព និងស្ថិរភាពប្រកបដោយចីរភាព»។ កម្មវិធីនេះជាព្រឹត្តិការណ៍មួយ អមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ ១៦ខែវិច្ឆិកា ឆ្នាំ២០២៦។
