Nvidia បើកអង្កេតផ្ទៃក្នុង ក្រោយផ្ទុះរឿងអាស្រូវ ថៅកែមានស្រីកំណាន់ជាប់សង្ស័យជាចារនារីចិន
Nvidiaក្រុមហ៊ុនយក្សផ្នែកសឺមីកុងឌុចទ័ររបស់អាមេរិក ប្រកាសបើកអង្កេតឯករាជ្យក្រោយផ្ទុះរឿងសង្ស័យថាមានករណីចារកិច្ចដៅលើថៅកែរបស់ក្រុមហ៊ុន។ កាសែតNew York Times បានទម្លាយរឿងអាស្រូវថាអគ្គនាយកក្រុមហ៊ុនNvidia ជាផ្ទាំងស៊ីបរបស់ទីភ្នាក់ងារចារកិច្ចចិន តាមរយៈទំនាក់ទំនងពិសេសជាមួយស្ត្រីជាអ្នកទទួលខុសត្រូវលើក្រុមហ៊ុនទិន្នន័យនៅសិង្ហបុរី។ តែប៉េកាំង បានបដិសេធជាថ្មីទៀតនៅថ្ងៃចន្ទទី៩វិច្ឆិកានេះ ថាគ្មានករណីចារកម្មដូចពាក្យចោទប្រកាន់របស់កាសែតអាមេរិកទេ។
