លោក ហ៊ុន ម៉ាណែត៖ ការបំពេញកាតព្វកិច្ចយោធាជាការវិនិយោគដែលយុវជនទទួលបានចំណេះជំនាញ និងវិន័យ
នៅក្នុងពិធីបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ចយោធាជំនាន់ទី១ ឆ្នាំ២០២៦ នារសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅខេត្តកំពង់ស្ពឺ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា ការបើកវគ្គហ្វឹកហ្វឺនកាតព្វកិច្ចយោធានៅថ្ងៃនេះមានអត្ថន័យពិសេស ពោលចំថ្ងៃបុណ្យឯករាជ្យជាតិ និងថ្ងៃកំណើតកងទ័ពរយៈពេល ៧៣ឆ្នាំ។ លោកនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវជាមុនកុំឲ្យយុវជនបោះបង់ចំពោះការហ្វឹកហ្វឺនក្នុងកាតព្វកិច្ចយោធា។ មិនបោះបង់ ដ្បិតការហ្វឹកហ្វឺនយោធា តាមរយៈកាតព្វកិច្ចយោធា គឺជាការវិនិយោគដែលមានអត្ថប្រយោជន៍ច្រើនសម្រាប់យុវជន។
