កម្ពុជាប្រារព្ធខួប ៧៣ឆ្នាំនៃបុណ្យឯករាជ្យជាតិ តែបក្សប្រឆាំងបន្តស្នើសុំដោះលែងអ្នកទោសនយោបាយ
៩ វិច្ឆិកា ១៩៥៣-៩ វិឆ្ឆិកា ២០២៦ គឺជាខួប ៧៣ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា។ នៅក្នុងឱកាសខួប ៧៣ឆ្នាំនេះ រដ្ឋាភិបាលកម្ពុជាបានធ្វើពិធីអបអរសាទរយ៉ាងអធិកអធម នៅវិមានឯករាជ្យ ដូចបណ្តាឆ្នាំកន្លងទៅដែរ។ ពិធីនេះប្រព្រឹត្តទៅក្រោមព្រះរាជធិបតីភាពរបស់ព្រះមហាក្សត្រកម្ពុជា គឺព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងបណ្តាអង្គទូតនានាប្រចាំនៅកម្ពុជា។
