ប្រធានាធិបតីបារាំងនឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងនៅកម្ពុជា ក្រោយរយៈពេល ៣៣ឆ្នាំ
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង និងភរិយានឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ តាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ចំពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។ តាមក្រសួងការបរទេសកម្ពុជា នេះជាទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងបំផុតរបស់ប្រធានាធិបតីបារាំងមកកាន់កម្ពុជា បន្ទាប់ពីទស្សនកិច្ចរបស់អតីតប្រធានាធិបតីហ្វ្រង់ស្វ័រ មីតេរ៉ង់ កាលពីឆ្នាំ១៩៩៣ និងអតីតប្រធានាធិបតីបារាំង ហ្សាល ដឺហ្គោល កាលពីឆ្នាំ ១៩៦៦។
