អាមេរិកផ្ទុះករណីជំងឺកញ្ជ្រឹលច្រើនមិនធ្លាប់មាន ក្នុងរយៈពេល៣៥ឆ្នាំ
ក្នុងឆ្នាំ២០២៦នេះ សហរដ្ឋអាមេរិក បានរកឃើញករណីជំងឺកញ្ជ្រឹល ជាង ៥ ០០០ករណី និងស្លាប់យ៉ាងតិច ៨នាក់ ។ តួលេខនេះជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្ររយៈពេល ៣៥ ឆ្នាំចុងក្រោយ។ ឆ្លងដោយសារមេរោគ ជំងឺកញ្ជ្រឹលមានសមត្ថភាពឆ្លងរាលដាលខ្ពស់ ហើយភាគច្រើនប៉ះពាល់ដល់កុមារតូចៗ និងអាចបង្កផលវិបាកធ្ងន់ធ្ងរ រហូតដល់បាត់បង់ជីវិត។
