ស៊ីរីអាចនឹងបញ្ជូនកម្លាំងទ័ពច្រើនពាន់នាក់ ទៅកាន់យេម៉ែន និងអារ៉ាប៊ីសាអូឌីត
យោងតាមបណ្តាញផ្សព្វផ្សាយស៊ីរី ៣ថ្ងៃបន្ទាប់ពីចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយអារ៉ាប៊ីសាអូឌីត ស៊ីរីបានសម្រេចបញ្ជូនកម្លាំងទ័ពច្រើនពាន់នាក់ ទៅអារ៉ាប៊ីសាអូឌីតនិងយេម៉ែន។ យ៉ាងណាម៉ិញ ផ្អែកតាមមន្ត្រីរដ្ឋាភិបាលយេម៉ែន គឺបច្ចុប្បន្ន មានកងទ័ពស៊ីរីច្រើននាក់រួចហើយ ដែលកំពុងស្ថិតនៅយេម៉ែន ដើម្បីជួយប្រយុទ្ធទល់នឹងក្រុមឧទ្ទាមហ៊ូទី។
