សិង្ហបុរីចាប់ខ្លួនបុរសម្នាក់បន្ថែមទៀត ជុំវិញឆបោកអនឡាញនៅកម្ពុជាដែលមានទឹកប្រាក់ជាង៥០លានដុល្លារ
សមត្ថកិច្ចសិង្ហបុរី បានប្រកាសពីការចាប់ខ្លួនពលរដ្ឋសិង្ហបុរីមួយរូប ឈ្មោះ Lam Yong Yan ពាក់ព័ន្ធនឹងសំណុំរឿងឆបោកអនឡាញនៅក្នុងប្រទេសកម្ពុជា ដែលធ្វើឲ្យពលរដ្ឋសិង្ហបុរីខាតបង់ទឹកប្រាក់ជាង៥០លានដុល្លារ។ នេះបើតាមកាសែត The Star ចេញផ្សាយនៅថ្ងៃទី៧វិច្ឆិកា។ បើតាមសមត្ថកិច្ចសិង្ហបុរី បុរសដែលត្រូវឃាត់ខ្លួនខាងលើ ជាជនសង្ស័យទី៧ក្នុងចំណោមឧក្រិដ្ឋជន៣៦រូប ដែលសមត្ថកិច្ចសិង្ហបុរីកំពុងតាមប្រមាញ់។
