ក្រោយឃាតកម្មសម្លាប់ស្រ្តីជប៉ុន អាមេរិកនិងជប៉ុនព្រមព្រៀងគ្នាបង្រៀនច្បាប់ និងវិន័យដល់ទាហានអាមេរិក
ជប៉ុន និងអាមេរិកព្រមព្រៀងគ្នាដើម្បីបើកយុទ្ធនាការអប់រំស្តីពីវិន័យ និងច្បាប់ដល់នាយទាហានអាមេរិកដែលឈរជើងនៅមូលដ្ឋានទ័ពលើកោះអូគីណាវ៉ា។ រដ្ឋមន្រ្តីការបរទេសជប៉ុនបានប្រកាសដំណឹងនេះដល់អ្នកកាសែត នៅទីក្រុងតូក្យូ កាលពីថ្ងៃសុក្រទី ៦វិច្ឆិកា។ ចំណាត់ការរួមគ្នាធ្វើឡើង បន្ទាប់ពីទាហានអាមេរិកម្នាក់នៅលើកោះអូគីណាវ៉ាត្រូវបានព្រះរាជអាជ្ញាជប៉ុនចោទពីលួច និងធ្វើឃាតស្រ្តីជប៉ុនម្នាក់ កាលពីដើមខែតុលាកន្លងទៅ។
