តម្លៃភាគហ៊ុននៃក្រុមហ៊ុនបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដាំក្បាលចុះ ក្រោយបក្សលោកត្រាំ ចាញ់ឆ្នោត
តម្លៃភាគហ៊ុននៃបណ្តាក្រុមហ៊ុនបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត បាននាំគ្នាដាំក្បាលចុះយ៉ាងគំហុកនៅទីផ្សារភាគហ៊ុនអន្តរជាតិ ក្រោយពីគណបក្សប្រជាធិបតេយ្យ ទទួលជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតសភាអាមេរិកពាក់កណ្តាលអាណត្តិ។ នេះក៏ព្រោះតែបណ្តាម្ចាស់ភាគហ៊ុន និងអ្នកនិវិយោគទុន កំពុងតែព្រួយបារម្ភថា គណបក្សប្រជាធិបតេយ្យ នឹងមិនបើកដៃទូលាយឲ្យអភិវឌ្ឍកម្មវិធីបញ្ញាសិប្បនិម្មិត និងផ្អាកសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យ។
