បុរសជនជាតិហ្កាណាម្នាក់រងទារុណកម្មក្នុងមជ្ឈមណ្ឌលឆបោកនៅកម្ពុជា និងជាប់គាំងជិត១ឆ្នាំ
បុរសជនជាតិហ្កាណាម្នាក់ត្រូវបានបោកបញ្ឆោតឱ្យមកធ្វើការនៅកម្ពុជាដោយសន្យាផ្តល់ប្រាក់ខែ ១ពាន់ដុល្លារក្នុងមួយខែ ប៉ុន្តែបែរជាត្រូវបង្ខំឱ្យធ្វើការក្នុងមជ្ឈមណ្ឌលឆបោកតាមអនឡាញ និងរងការវាយធ្វើបាបរហូតបាក់កដៃ។ ក្រោយចំណាយពេលជិត ១ឆ្នាំនៅកម្ពុជា បុរសហ្គាណារូបនេះ ទើបអាចត្រឡប់ទៅប្រទេសកំណើតវិញនៅខែតុលា ឆ្នាំ២០២៦។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃទី៥ ខែវិច្ឆិកា។
