ប៉ារ៉ាហ្កាយជួបវិបត្តិនយោបាយ ក្រោយពីប្រធានាធិបតីលាពីតំណែងព្រោះតែវិបត្តិធនាគារ
ប្រធានាធិបតីប៉ារ៉ាហ្កាយ ដែលជាអ្នកជំនាញហិរញ្ញវត្ថុដ៏លេចធ្លោ បានសុំលាលែងពីតំណែង ក្រោយផ្ទុះវិបត្តិធនាគារ។ វិបត្តិធនាគារ ក៏ព្រោះតែប្រជាជនជិត ៣ លាននាក់ ដកប្រាក់មិនបាន និងទូទាត់ចំណាយក៏មិនកើត។ ប្រជាពលរដ្ឋជិតកន្លះប្រទេស ខឹងបះបោរនិងស្តីបន្ទោសប្រធានាធិបតី ថាជាចោរ។ ព្រឹទ្ធសភាក៏បើកនីតិវិធីនៅថ្ងៃសុក្រទី៦វិច្ឆិកា ដើម្បីទម្លាក់ប្រធានាធិបតី ដែលរងការចោទប្រកាន់ពីបទទំនាស់ផលប្រយោជន៍។
