អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល ៤នាក់ និងអង្គភាព ៤១ផ្សេងទៀត ដែលជាបណ្តាញរបស់ព្រីនស៍គ្រុប
ក្រសួងរតនាសហរដ្ឋអាមេរិក ប្រកាសដាក់ទណ្ឌកម្មបុគ្គលចំនួន ៤នាក់ និងអង្គភាពចំនួន ៤១បន្ថែមទៀត ដែលជាប់ពាក់ព័ន្ធនឹងអង្គការឧក្រិដ្ឋកម្មឆ្លងដែនព្រីនស៍គ្រុបមានមូលដ្ឋានក្នុងប្រទេសកម្ពុជា។ ក្នុងសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ក្រសួងរតនាគារអាមេរិកអះអាងថា ការដាក់ទណ្ឌកម្មបន្ថែមថ្មីនាពេលនេះ គឺកំណត់គោលដៅទៅលើបុគ្គល និងអង្គភាព ដែលធ្លាប់ជួយលាក់បាំងទ្រព្យសម្បត្តិ គេចវេះពីទណ្ឌកម្មមុនៗ តាមរយៈការជួយផ្ទេរទ្រព្យសម្បត្តិ និងកាន់កាប់ក្រុមហ៊ុនជំនួស។
