ធ្វើពីសារុង Les veilleurs ស្នាដៃរបស់សិល្បករ ថាង សុធាទាក់ទាញការកោតសរសើរពី ភ្ញៀវបារាំង
អ្នកថែរក្សា Les veilleurs ជាភាសាអង់គ្លេស The Keepersរបស់សិល្បករ ថាង សុធាបានបង្ហាញមុខនៅសាលពិព័រណ៍របស់លោកលី សាត ក្នុងសង្កាត់Saint Germain des Prés កណ្តាលក្រុងប៉ារីស។ លោកម៉ឹង រដ្ឋា ប្រជាជនខ្មែរម្នាក់ដែលរមែងឧបត្ថម្ភគាំទ្រស្នាដៃសិល្បៈខ្មែរជាអ្នកផ្តួចផ្តើមគំនិតចង់ឲ្យសាធារណជនបារាំងស្វែងយល់ពីការវិវត្តន៍ និងការរីកចម្រើនដ៏គួរឲ្យភ្ញាក់ផ្អើលរបស់សិល្បករខ្មែរ ថាង សុធា។ ឈាង បុប្ផាបានចុះទៅយកព័ត៌មានផ្ទាល់នៅសាលពិព័រណ៍ លី ៖
