ក្រុមអ្នកសង្កេតការណ៍អាស៊ានចុះពិនិត្យស្ពានស្ទឹងមេទឹក ដែលរងការខូចខាតដោយការវាយប្រហាររបស់ថៃ
ក្រសួងការពារជាតិកម្ពុជា តាមរយៈសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី៥វិច្ឆិកានេះ បានឲ្យដឹងថា ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា(AOT) បានចុះទៅពិនិត្យផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅស្ពានស្ទឹងមេទឹកដែលស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់របស់កម្ពុជា។ ជាទីតាំងដែលធ្លាប់រងការវាយប្រហារតាមផ្លូវអាកាសរបស់យោធាថៃអំឡុងពេលមានសង្គ្រាមលើកទី២ តាមព្រំដែនខ្មែរ-ថៃកាលពីឆ្នាំ ២០២៥។
