ចិនបន្តគាំទ្រកម្ពុជាចំពោះការអភិវឌ្ឍ និងបន្តរួមគ្នាដោះស្រាយបញ្ហាប្រឈម
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី(Wang Yi) បានថ្លែងកាលពីថ្ងៃទី៤វិច្ឆិកាថា ប្រទេសចិន ក្នុងនាមជាដៃគូយុទ្ធសាស្ត្រដ៏គួរឲ្យទុកចិត្តបំផុតរបស់កម្ពុជា នឹងបន្តគាំទ្រយ៉ាងមុតមាំដល់កម្ពុជា ក្នុងការស្វែងរកមាគ៌ាអភិវឌ្ឍន៍មួយ ដែលសមស្របទៅនឹងស្ថានភាពជាក់ស្តែងរបស់ប្រទេសនេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ។ ការលើកឡើងរបស់លោក វ៉ាង យី ធ្វើឡើងក្នុងអំឡុងពេលមានជំនួបជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន នៅក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ នាទីក្រុងប៉េកាំង។
