បរាជ័យបោះឆ្នោតសភាអាមេរិក ដៃគូអាស៊ីអាចងើបប្រឆាំងនឹងសម្ពាធពន្ធគយរបស់លោក ត្រាំ
បរាជ័យរបស់គណបក្សសាធារណរដ្ឋ ក្នុងការបោះឆ្នោតសភាអាមេរិកពាក់កណ្តាលអាណត្តិ គឺអាចធ្វើឲ្យប្រទេសដៃគូពាណិជ្ជកម្មអាមេរិកនៅតំបន់អាស៊ី ហ៊ានប្រឆាំងនឹងសម្ពាធពីទីក្រុងវ៉ាស៊ីនតោន។ ប្រទេសអាស៊ីមួយចំនួន ដែលធ្លាប់សន្យាវិនិយោគទុនរាប់រយពាន់លានដុល្លារនៅលើទឹកដីសហរដ្ឋអាមេរិក ដើម្បីជៀសវាងពន្ធគយខ្ពស់ គឺអាចពន្យារពេលអនុវត្តកិច្ចសន្យា។ ចំណែក មហាយក្សចិនអាចប្រើប្រាស់ភាពទន់ខ្សោយផ្នែកនយោបាយរបស់លោក ដូណាល់ ត្រាំ ដើម្បីពង្រឹងជំហរក្នុងការចរចាពាណិជ្ជកម្ម។
