លោក វ៉ា ថន៖ ខេត្តក្រចេះផលិតមាសបានជាង ៦០០គីឡូក្រាមគិតត្រឹមចុងឆ្នាំ២០២៦
អភិបាលខេត្តក្រចេះលោក វ៉ា ថន បានថ្លែងនៅក្នុងបទសម្ភាសរៀបចំដោយក្រសួងមហាផ្ទៃនាពេលថ្មីៗនេះថា ខេត្តក្រចេះមានសមត្ថភាពផលិតមាសបានជាង ៦០០គីឡូក្រាមដោយក្រុមហ៊ុន១ ក្នុងចំណោមក្រុមហ៊ុនចំនួន ៣ ដែលកំពុងវិនិយោគក្នុងការផលិត និងរុករករ៉ែដ៏មានតម្លៃមួយនេះ។
