ខេត្តតាកែវ៖ កម្មករប្រមាណ ២ពាន់នាក់តវ៉ារឿងក្រុមហ៊ុនកាត់ប្រាក់ថ្លៃសេវា និងថ្លៃធ្វើដំណើរ
នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្មកររោងចក្រប្រមាណ ២ ០០០នាក់បានប្រមូលផ្តុំគ្នានៅមុខរោងចក្រ Bright Flushing ដែលមានទីតាំងនៅស្រុកត្រាំកក់ ខេត្តតាកែវ។ នេះបើយោងតាមមជ្ឈមណ្ឌលសម្ព័ន្ធការងារ និងសិទ្ធិមនុស្ស សង់ត្រាល់ ដោយបន្ថែមថា ការតវ៉ានេះធ្វើឡើង ក្រោយកម្មករមិនពេញចិត្តនឹងក្រុមហ៊ុនដែលបានកាត់លុយថ្លៃធ្វើដំណើរ និងថ្លៃសេវាផ្សេងៗ។
