ឥណ្ឌូណេស៊ី៖ ចាប់ជនសង្ស័យយ៉ាងតិច ៣នាក់ ក្រោយរៀបចំផែនការលួចស្តាប់ទូរស័ព្ទប្រធានាធិបតី
នៅឥណ្ឌូណេស៊ី នាយកខុទ្ទកាល័យប្រធានាធិបតី និងអ្នកទទួលខុសត្រូវជាន់ខ្ពស់ក្នុងជួរនគរបាល ២នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន ក្រោយការស៊ើបអង្កេតបានរកឃើញថា ពួកគេទាំង ៣ នាក់បានអនុវត្តផែនការចូលលួចស្តាប់ទូរស័ព្ទប្រធានាធិបតី និងឥស្សរជននយោបាយជាច្រើននាក់ទៀត។ អ្នកនាំពាក្យរបស់ប្រធានាធិបតីឥណ្ឌូណេស៊ីបានចាត់ទុកទង្វើនេះថាអាចត្រូវចោទប្រកាន់ពីបទ «ក្បត់ជាតិ»។
