Asianet News៖ បុរសឥណ្ឌាម្នាក់ដែលត្រូវគេបោកឲ្យធ្វើការឆបោកអនឡាញនៅកម្ពុជាកំពុងជាប់ក្នុងពន្ធនាគារ
កាសែតឥណ្ឌា Asianet News បានឱ្យដឹងថា បុរសជនជាតិឥណ្ឌាម្នាក់ដែលត្រូវបានភ្នាក់ងារការងារបោកបញ្ឆោតពីប្រទេសម៉ាឡេស៊ីឱ្យមកធ្វើការនៅក្រុមហ៊ុនឆបោកអនឡាញក្នុងប្រទេសកម្ពុជាបានជាប់ក្នុងពន្ធនាគារអស់រយៈពេល ៦ខែមកហើយ។ បច្ចុប្បន្ន ឪពុករបស់បុរសជនជាតិរងគ្រោះរូបនេះកំពុងស្វែងរកអន្តរាគមន៍ពីស្ថានទូតឥណ្ឌាប្រចាំកម្ពុជាដើម្បីជួយកូនប្រុសឱ្យមានសេរីភាពឡើងវិញ។
