តួកគី៖ រឿងអាស្រូវហិរញ្ញវត្ថុ កំពុងធ្វើឲ្យរញ្ជួយអំណាចនយោបាយរបស់លោកអ៊ែរដូហ្កាន់
តួកគីកំពុងតែរញ្ជួយដោយរឿងអាស្រូវហិរញ្ញវត្ថុ ហើយធ្វើឲ្យអំណាចនយោបាយនៃបក្សរបស់លោក អ៊ែរដូហ្កាន់ ប្រឈមនឹងគ្រោះថ្នាក់។ រឿងអាស្រូវនេះពាក់ព័ន្ធនឹងមូលនិធិវិនិយោគ គិតជាទឹកប្រាក់ប្រមាណជិត ១៦ពាន់លានអឺរ៉ូ ហើយប៉ះពាល់ដោយផ្ទាល់ ទៅលើអ្នកសន្សំប្រាក់ជិតកន្លះលាននាក់។ គិតត្រឹមពេលនេះ មនុស្សជិត៩០នាក់ត្រូវចាប់ខ្លួន ក្នុងនោះមានមន្ត្រីធំៗ និងអ្នកតំណាងរាស្ត្រច្រើននាក់ ក្នុងគណបក្ស AKP របស់លោកអ៊ែរដូហ្កាន់ថែមទៀតផង។
