គណបក្សប្រឆាំងប្រកាសពង្រឹងសាមគ្គីផ្ទៃក្នុងដើម្បីដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតខាងមុខ
គណបក្សឆន្ទៈខ្មែរបានប្រកាសឲ្យមានការពង្រឹងសាមគ្គីផ្ទៃក្នុងបក្ស និងបង្កើនភាពស្មោះត្រង់ក្នុងចំណោមសមាជិកបក្សដើម្បីអនុវត្តសកម្មភាពនយោបាយនានាដោយគ្មានឧបសគ្គ និងត្រៀមខ្លួនចូលរួមការបោះឆ្នោតនាពេលខាងមុខ។ នេះបើតាមសេចក្តីណែនាំរបស់គណបក្សឆន្ទៈខ្មែរដែលជាគណបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជានាថ្ងៃទី៣ ខែវិច្ឆិកានេះ។
