មន្ត្រីបណ្ណសារដ្ឋានជាតិកំពុងបន្តសង្គ្រោះ ឯកសារប្រវត្តិសាស្ត្រខ្មែរតាំងពីជំនាន់បារាំង
បណ្ណសារដ្ឋានជាតិ គឺជាឃ្លាំងចងចាំនៃប្រវត្តិសាស្ត្ររដ្ឋបាលកម្ពុជា ដែលបានរក្សាទុកឯកសាររាប់ម៉ឺន តាំងពីសម័យអាណាព្យាបាលបារាំងរហូតដល់បច្ចុប្បន្ន។ តែឯកសារមួយចំនួនកំពុងប្រឈមនឹងការខូចខាតដោយសារអាយុកាល និងកត្តាបរិស្ថាន។ ការជួយសង្គ្រោះ និងការធ្វើឌីជីថលនីយកម្មកំពុងដើរតួនាទីយ៉ាងសំខាន់ ដើម្បីរក្សាមរតកឯកសារជាតិទាំងនេះ៕
