វៀតណាមដកច្បាប់ដែលអនុញ្ញាតឲ្យក្មេងអាយុចន្លោះ១៥ និង១៧ឆ្នាំបរិច្ចាគសរីរាង្គ ក្រោយមរណភាព
ក្រោយមានការផ្ទុះតវ៉ាយ៉ាងខ្លាំងក្លាពីសំណាក់មហាជន រដ្ឋាភិបាលវៀតណាមសម្រេចលុបចោលវិញនូវសេចក្តីព្រាងច្បាប់ដែលអនុញ្ញាតឱ្យក្មេងមានអាយុចន្លោះ ១៥ និង១៧ឆ្នាំបរិច្ចាគសរីរាង្គរបស់ពួកគេ ក្រោយទទួលមរណភាព។ រដ្ឋាភិបាលវៀតណាមអះអាងថា ខ្លួនយល់ព្រមទទួលយកអនុសាសន៍ពីអ្នកតាក់តែងច្បាប់ដែលថា មានតែមនុស្សពេញវ័យប៉ុណ្ណោះដែលអាចបរិច្ចាគសរីរាង្គរបស់ខ្លួន ក្រោយទទួលមរណភាព។
