រុស្ស៊ីនិងអ៊ុយក្រែនអះអាងថា ប្រព័ន្ធប្រកាសអាសន្នតាមទូរស័ព្ទ រងការវាយប្រហារដោយចោរព័ត៌មានវិទ្យា
កម្មវិធីទូរស័ព្ទប្រាប់ដំណឹងគ្រោះថ្នាក់ នៅអ៊ុយក្រែន និងរុស្ស៊ី បានរងការវាយប្រហារតាមប្រព័ន្ធអ៊ីនធ័រនែត កាលពីយប់ថ្ងៃអាទិត្យឈានចូលថ្ងៃចន្ទទី២វិច្ឆិកា។ ការវាយប្រហារនេះបានធ្វើឱ្យមានការផ្ញើសារ ប្រកាសអាសន្នក្លែងក្លាយទៅកាន់ប្រជាជនរាប់លាននាក់ ប្រាប់ថាមានការបែកធ្លាយសារធាតុវិទ្យុសកម្ម អាវុធគីមី និងការប្រយុទ្ធគ្នានៅតាមដងផ្លូវថែមទៀតផង។
