អ៊ីរ៉ង់គំរាមវិញថាប្រយ័ត្ន “សង្គ្រាមយូរអង្វែង” ក្រោយពេលលោកត្រាំសម្លុតថានឹងសំពងសាជាថ្មី
ថ្ងៃអាទិត្យទី១វិច្ឆិកា ក្នុងពេលឃោសនាបោះឆ្នោត លោកដូណាល់ ត្រាំ បាននិយាយគំរាមថាលោកអាចនឹងសម្រេច បើកវាយប្រហារសាជាថ្មីទៅលើអ៊ីរ៉ង់មួយរំពេច។ ក្រោយសំដីនេះ អ៊ីរ៉ង់បានឆ្លើយតបមកវិញ ថាបើសង្គ្រាមផ្ទុះម្តងទៀត ប្រយ័ត្នក្លាយជាសង្គ្រាមយូរអង្វែង ដែលអាមេរិកគ្មានលទ្ធភាពឈ្នះនិងបញ្ចប់វា។ ផ្អែកតាមបណ្តាញព័ត៌មានអាមេរិក លោកត្រាំ បាននិយាយទូរស័ព្ទជាមួយលោកនេតាន់យ៉ាហ៊ូ ស្តីអំពីកាលវិភាគនៃការវាយប្រហារលើអ៊ីរ៉ង់ ដែលគេជឿថានឹងធ្វើឡើង នៅក្រោយពេលបោះឆ្នោតពាក់កណ្តាលអាណត្តិ។
